Victorian Sick Pay Guarantee (ការធានាទទួលបានប្រាក់ឈ្នួលនៅពេលឈឺ សម្រាប់ពលរដ្ឋវិចថូរៀ) ផ្តល់ឱ្យបុគ្គលិកធ្វើការម្តងម្កាល និងបុគ្គលិកធ្វើការប្រកបរបររកស៊ីដោយខ្លួនឯងចំនួន 38 ម៉ោង ក្នុងមួយឆ្នាំនូវការប្រាក់ឈ្នួលនៅពេលឈឺ និងប្រាក់ឈ្នួលអ្នកថែទាំដើម្បីប្រើប្រាស់នៅពេលដែលពួកគេឈឺ ឬត្រូវការថែទាំមនុស្សជាទីស្រឡាញ់។ ពីព្រោះ គ្មាន បុគ្គលិកធ្វើការ ណាម្នាក់គួរតែត្រូវ ជ្រើសរើស រវាង ប្រាក់ ឈ្នួល មួយ ថ្ងៃ និង សុខភាព របស់ ពួកគេនោះទេ។
កម្មវិធីសាកល្បងនេះត្រូវបានផ្តល់មូលនិធិទាំងស្រុងដោយរដ្ឋាភិបាលរដ្ឋវិចថូរៀ។
Sick Pay Guarantee (ការធានាទទួលបានប្រាក់ឈ្នួលនៅពេលឈឺ) ត្រូវបានបង់ស្របតាមប្រាក់ឈ្នួលអប្បបរមាជាតិ $23.23ក្នុងមួយម៉ោង (គិតត្រឹមថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2023)។
ការងារមួយចំនួនដែលត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធីសាកល្បងនេះ
ការងារ | ប្រភេទការងារ |
---|---|
បុគ្គលិកបដិសណ្ឋារកិច្ច | ផ្តល់សេវាកម្មបម្រើអតិថិជនតាមសណ្ឋាគារ បារនីយដ្ឋាន ហាងកាហ្វេ ភោជនីយដ្ឋាន កាស៊ីណូ និងអាជីវកម្មស្រដៀងគ្នាទាំងនេះ។ |
ជំនួយការផ្នែករៀបចំធ្វើម្ហូបអាហារ |
|
បុគ្គលិកផ្នែកលក់ម្ហូបអាហារ |
|
បុគ្គលិកគាំទ្រផ្នែកលក់ដូរ | ផ្តល់ការគាំទ្រសម្រាប់អាជីវកម្មនានាដែលលក់ទំនិញ និងសេវាកម្មរាយ ឬលក់ដុំ ដល់សាធារណជន។ នេះរួមបញ្ចូលបុគ្គលិកធ្វើការដែល៖
|
ជំនួយការផ្នែកលក់ | ការលក់ទំនិញ និងសេវាកម្មរាយ ឬលក់ដុំ ដល់សាធារណជន។ |
កម្មករដទៃទៀតដែលធ្វើការលើខ្សែសង្វាក់ផ្គត់ផ្គង់នៅផ្សារទំនើប | ធ្វើការលើខ្សែសង្វាក់ផ្គត់ផ្គង់នៅផ្សារទំនើប។ នេះរួមបញ្ចូលបុគ្គលិកធ្វើការដែល៖
|
អ្នកថែទាំមនុស្សចាស់ និងអ្នកមានពិការភាព | ផ្តល់ជំនួយ ជំនួយផ្លូវចិត្ត ការថែទាំ និងភាពជាដៃគូសម្រាប់មនុស្សចាស់ និងអ្នកមានពិការភាព។ ការគាំទ្រត្រូវតែបានផ្តល់ជូននៅក្នុងផ្ទះរបស់មនុស្សចាស់ ឬអ្នកមានពិការភាព។ ផ្ទះរួមមានទីកន្លែងនានាដូចជា៖
នេះមិនរាប់បញ្ចូលអ្នកដែលផ្តល់ការគាំទ្រអ្នកថែទាំដែលមិនមានបៀវត្សរ៍សម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ។ |
អ្នកថែទាំ និងអ្នកជំនួយការ | ការផ្តល់សេវាកម្មថែទាំ ការមើលខុសត្រូវ និងការគាំទ្រ ដើម្បីជួយមនុស្សកែលម្អការអប់រំ សុខភាព សុខុមាលភាព ឬផាសុកភាពរបស់ពួកគេ។ |
កម្មករគាំទ្រសុខុមាលភាព | ផ្តល់ការគាំទ្រ ព័ត៌មាន និងដំបូន្មានដល់អតិថិជន ដើម្បីកែលម្អសុខុមាលភាពរបស់ពួកគេ។ ការវាយតម្លៃ និងការសម្របសម្រួលសេវាកម្មរបស់ភ្នាក់ងារសុខុមាលភាព និងសេវាកម្មសហគមន៍។ |
បុគ្គលិកសម្អាត និងបោកគក់ | ការធ្វើការជាអ្នកសម្អាត៖
|
មន្ត្រីសន្តិសុខ និងអ្នកយាម | ការផ្តល់ជូនសេវាកម្មសន្តិសុខ និងស៊ើបអង្កេតដល់ស្ថាប័ន និងបុគ្គលម្នាក់ៗ។ នេះមិនរាប់បញ្ចូលរថយន្តពាសដែកអមដំណើរ និងអ្នកស៊ើបអង្កេតឯកជន។ |
កម្មករកសិដ្ឋាន ព្រៃឈើ និងសួនច្បារ |
|
បុគ្គលិកជំនាញខាងសត្វ និងសាកវប្បកម្ម |
|
បុគ្គលិកផ្នែកកីឡា និងសេវាកម្មផ្ទាល់ខ្លួន |
|
បុគ្គលិកមជ្ឈមណ្ឌលហៅទូរសព្ទ និងអ្នកទទួលភ្ញៀវនៅតាមការិយាល័យ |
|
បុគ្គលិកធ្វើការជាស្មៀន | ការអនុវត្តការងាររួមមាន៖
|
បុគ្គលិកដំណើរការរោងចក្រ | ការអនុវត្តការងារនៅក្នុងរោងចក្រ។ នេះរួមមានកិច្ចការកែច្នៃ ការផលិត និងការវេចខ្ចប់។ |
អ្នកបើកបរលើដងផ្លូវ | ការបើកបររថយន្ត រថយន្តវែន និងរថយន្តដឹកទំនិញ ដើម្បីដឹកមនុស្ស និងដឹកទំនិញ។ |
បុគ្គលិកធ្វើការផ្នែកសិល្បៈ | ការបង្កើត ការផលិត និងការអនុវត្តស្នាដៃសិល្បៈ និងកិច្ចការច្នៃប្រឌិត។ |
បុគ្គលិកធ្វើការជាស្មៀន | ការអនុវត្តការងាររួមមាន៖
|
សូមមើលបញ្ជីពេញលេញនៃការងារដែលមានសិទ្ធិទទួលបាន។
តើខ្ញុំមានសិទ្ធិទទួលទេ?
ដើម្បីមានសិទ្ធិទទួលបាន Sick Pay Guarantee (ការធានាទទួលបានប្រាក់ឈ្នួលនៅពេលឈឺ) អ្នកត្រូវតែ៖
- មានសិទ្ធិធ្វើការនៅក្នុងប្រទេសអូស្ត្រាលី
- មានអាយុ 15 ឆ្នាំ ឬចាស់ជាងនេះ
- ធ្វើការជាមធ្យម 7.6 ម៉ោង ឬច្រើនជាងនេះ ក្នុងមួយសប្តាហ៍
- មិនមានសិទ្ធិទទួលបានការឈប់សម្រាកពីការងារប្រចាំឆ្នាំ ការឈប់សម្រាកពេលមានធុរៈផ្ទាល់ខ្លួន នៅពេលឈឺ ឬការឈប់សម្រាកអ្នកថែទាំ នៅកន្លែងការងារណាមួយរបស់អ្នក
- បំពេញការងារនៅក្នុងរដ្ឋវិចថូរៀ
- បំពេញការងារនៅក្នុងមុខរបរមួយ ក្នុងចំណោមមុខរបរដែលបានរៀបរាប់ខាងលើនេះ។
អ្នកស្នាក់នៅបណ្តោះអាសន្ន អ្នកស្នាក់នៅអចិន្ត្រៃយ៍ អ្នកកាន់ទិដ្ឋាការ និងប្រជាជនមកពីប្រទេសនូវែលសេឡង់ អាចចូលរួមក្នុងកម្មវិធីសាកល្បង ប្រសិនបើអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួល រួមទាំងមានសិទ្ធិធ្វើការនៅក្នុងប្រទេសអូស្ត្រាលី។
តើបុគ្គលិកធ្វើការម្តងម្កាលជាអ្វី?
បុគ្គលិកធ្វើការ ម្តងម្កាលមិន មាន ការ ធានា ពី ការងារ ដែល កំពុង បន្តជា ទៀងទាត់ទេ។ ម៉ោង ឬវេនការងាររបស់ពួកគេអាចផ្លាស់ប្តូរពីសប្តាហ៍មួយទៅសប្តាហ៍មួយ។ ជាធម្មតា ពួកគេ មិន ទទួល បាន ប្រាក់ ឈប់ សម្រាក នៅពេលឈឺ ទេ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ Fair Work (សមភាពការងារ)។
ទាក់ទងមកយើង
Victorian Sick Pay Guarantee
ទូរសព្ទ៖ 1800 979 641(opens in a new window)
អ៊ីមែល៖ sickpayguarantee@ecodev.vic.gov.au(opens in a new window)
សេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (TIS(opens in a new window)): ហៅទូរសព្ទលេខ 131 450(opens in a new window) ហើយស្នើសុំ Victorian Sick Pay Guarantee
Updated